តើបុគ្គលិកខ្ជីខ្ជាមានលក្ខណៈដូចម្ដេចខ្លះ?

ក្រៅ​អំពី​ដើម​ទុន​ ទីកន្លែង ​និង​យុទ្ធ​សាស្ត្រ​ទីផ្សារ ​បញ្ហាបុគ្គលិក​ក៏ជារឿង​សំខាន់​ផងដែរ​ សម្រាប់​ទទួល​បាន​ជោគជ័យ​។ ការជ្រើស​រើសបុគ្គលិក​ និងការ​រក្សាឱ្យ​បុគ្គល​បម្រើការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាពនោះ​ គឺជារឿង​ដ៏សំខាន់​សម្រាប់​អ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ និងស្ថាប័ន​ផ្សេងៗ ​ត្រូវ​ពិចារណា។​
ខាងក្រោម​នេះគឺ​ជាចំណុច​គួរពិចារ​ណាខ្លះ ​អំពី​បុគ្គ​លិក​ដែល​ខ្ជីខ្ជា​ក្នុងការងារ៖ ​
 

១. ត្អូញត្អែ​
 
នៅក្នុង​ការិយាល័យ​នីមួយៗ ​តែងតែ​មានមនុស្ស​ដែល​ត្អូញត្អែ​គ្មានឈប់​ឈរ​ ទោះបី​ជារឿងរ៉ាវ ​ទាំងឡាយ​ល្អឥត​ខ្ចោះ​យ៉ាងណា​ក៏ដោយ​។ ពួកគេត្អូញ​ត្អែតាំងពី​រឿងថៅកែ​មិនល្អ ​លក្ខខណ្ឌការងារ​គឺលំបាក​បំផុត ​បន្ទប់​ក្ដៅខ្លាំងពិបាក​ទ្រាំ។​ បុគ្គលិក​ប្រភេទ​នេះហើយ​  គឺជាបុគ្គលិក​ដែល​មិនគួរ​ទុកឱ្យ​នៅក្នុង​ស្ថាប័ន​របស់​លោកអ្នក​ឡើយ ​ដ្បិតពួក​គេមិន​អាចផ្ដល់​សេចក្ដី​រីកចម្រើន​ដល់​ស្ថាប័ន​បានឡើយ។ ​

២. ទុកការងារ​ចោល​គ្រប់ពេល​

តើលោក ​អ្នកធ្លាប់​សង្កេត​ដែរឬ​ទេថា ​មានមិត្ត​រួមការ​ងារ​របស់​អ្នកតែង​តែបបួល​អ្នកដទៃ​ទៀតមក​ជជែកគ្នា​លេង ​ផឹកកាហ្វេ ​និងជក់បារី​ជាដើម។​ ពួកគេមិន​ខ្វល់​ពីរឿង​ការងារ​របស់ពួក​គេឡើយ​ ហើយ​តែងតែ​ទុកការងារ​ចោល​ដោយ​គ្មានការ​ទទួល​ខុស​ត្រូវឡើយ។​

៣. ព្យាយាម​យកចិត្ត​មនុស្ស​គ្រប់គ្នា​

មនុស្ស ​ដែល​មិនសូវ​បំពេញ​ការងារបាន​ល្អ ​តែងតែ​យកចិត្ត​យកថ្លើម​អ្នកគ្រប់​គ្នានៅ​ក្នុងការិយា​ ល័យ​របស់ពួកគេ​ ជាពិសេស​គឺចៅហ្វាយ​នាយរបស់​ពួកគេ​តែម្ដង​។ មនុស្ស​ប្រភេទនេះ​មិនពិបាក​ក្នុងការ​កត់សម្គាល់​ឡើយ ​ព្រោះវា​ស្ដែង​ចេញតាម​រយៈ​សកម្មភាព​ខាងក្រៅ​របស់​ពួកគេ។​

៤. តែង​តែមកយឺត​

ការយឺត ​ក្នុង​ការណាត់​ជួបគឺ​ជារឿង​ធម្មតា ការយឺត​ក្នុងការ​ទស្សនា​ខ្សែភាព​យន្ដក៏​អាចទទួល ​យកបាន​ដែរ ​ប៉ុន្តែបើ​សិនជា​លោក​អ្នកតែង​តែមក​ធ្វើការ​យឺតនោះ​ វាជារឿង​ដែលមិន​អាចទទួល​យក​បានឡើយ​។ សម្រាប់​ចៅហ្វាយ​នាយ ​បុគ្គលិក​ប្រភេទ​នេះគឺជា​បុគ្គលិក​មិនគួរ​ឱ្យចូល​ចិត្តឡើយ​ ដ្បិតបើ​ពួកគេ​មិនមក​ធ្វើការ​ទាន់ពេល​ផង ​តើពួក​គេអាច​ធ្វើការ​ចប់ទាន់​ពេលបាន​យ៉ាងដូច​ម្ដេច​កើត?​

៥. និយាយ​រឿង​កំប្លែង​ច្រើន​ឥតប្រយោជន៍​

ការបំពេញការ ​ងារ​គឺជារឿង​ដ៏លំបាក​ ហើយ​ត្រូវលះ​បង់​កម្លាំងកាយ​ កម្លាំងចិត្ត​ និងពេល​វេលា ​យ៉ាងច្រើន​។ ប៉ុន្តែ​វាមិន​មែន​មានន័យថា​ លោក​អ្នក​មិនគួរ​មាន​ពេល​វេលា​សម្រាប់​សម្រាក​នោះ​ ទេ។​ បុគ្គលិក​ដែល​មិនយក​ចិត្ត​ទុកដាក់ ​និងគ្មាន​ការទទួល​ខុសត្រូវ​ តែងតែ​និយាយ​រឿង​ពីនោះ​ ពីនោះ​ឥត​ប្រយោជន៍ ​ដើម្បី​បំពេញ​ភាព​ទំនេរ​របស់​ពួកគេ។ ​
៦. ស្លៀក​ពាក់មិន​សមរម្យ​

នៅក្នុង ​សម័យ​ទំនើប​ ក្រុមហ៊ុន​ភាគច្រើន​ដែល​មានកេរ្តិ៍​ឈ្មោះ​តែង​តែកំណត់​ឯកសណ្ឋាន​ដើម្បី​ រក្សា​សោភណ្ឌភាព​ និងភាព​ថ្លៃថ្នូរ​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​បុគ្គលិក​ដែលខ្ជីខ្ជា ​ពួកគេ​មិនសូវ​ ខ្វាយខ្វល់​អំពី​រូបភាព​របស់​ក្រុម​ហ៊ុនឡើយ។ ​

៧. បង្កជម្លោះ​

មិន ​ត្រឹម​តែប៉ុណ្ណឹង​ទេ ​បុគ្គលិក​ដែល​មិនល្អ​តែងតែ​បង្កជម្លោះ​មិន​ចេះ​មិនចេះ​ហើយ ​ជាមួយនឹង ​អ្នករួម​ការងារ ​ឬអតិថិជន​របស់​ក្រុមហ៊ុន​។ បុគ្គលិក​ប្រភេទ​ហ្នឹងហើយ ​ដែលនឹង​បង្កម​ហន្តរាយ​ ដល់ក្រុម​ហ៊ុនរបស់​អ្នក។ ​

 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment