
សូមកុំកំណត់ នូវចំនួនទឹកប្រាក់ដែលអ្នករកបាន ថាប៉ុណ្ណេះ ឬប៉ុណ្ណោះទើបទទួលបានភាពជោគជ័យ។ លុយអនុញ្ញាតឱ្យយើងអាចធ្វើរឿងគ្រប់យ៉ាងបានមែន ប៉ុន្តែវាមិនមែនសុទ្ធតែកំណត់នូវភាពជោគជ័យរបស់យើងឡើយ។
ការទទួលបានភាពជោគជ័យអាចចំណាយពេលយូរជាងអ្វីដែលអ្នកគិត
ការ កសាងជីវិតក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ មិនមែនជារឿងងាយស្រួលពេក រហូត ដល់យើងអាចប្រើរយៈពេលដ៏ខ្លី ដើម្បីសម្រេចបាននោះទេ។ អ្នកតែងតែមានអារម្មណ៍ថាកោត ស្ញប់ស្ញែង និងច្រណែននឹងភាពមានបានរបស់អ្នកដទៃ ប៉ុន្តែបើសិនជាលោកអ្នកដឹងនូវទំហំនៃ ការខិតខំប្រឹងប្រែងរបស់ពួកគេ លោកអ្នកនឹងដឹងថា ពួកគេពិតជាសមនឹងទទួលភាពជោគជ័យទាំងនោះយ៉ាងពិតប្រាកដ។
មានមធ្យោបាយច្រើនណាស់ក្នុងការធ្វើឱ្យបានសម្រេចនូវភាពជោគជ័យ
ដើម្បី ទទួលបានភាពជោគជ័យ លោកអ្នកមិនមែនត្រូវតែដើរតាមគំរូរបស់បុគ្គលណាម្នាក់ឡើយ លោកអ្នកក៏អាចបង្កើតគំរូថ្មីនៃភាពជោគជ័យ ដោយខ្លួនឯងបានផងដែរ។
អ្នកត្រូវតែមានឆន្ទៈក្នុងការបូជាគ្រប់បែបយ៉ាង
ការខិត ខំប្រឹងប្រែង និងពេលវេលាគឺជារឿងដែលលោកអ្នកបូជា ដើម្បីធ្វើឱ្យជំនួញទទួលបាន ភាពជោគជ័យ ប៉ុន្តែសូមកុំបណ្ដោយឱ្យការលះបង់របស់អ្នក បំផ្លាញផ្នែកផ្សេងៗនៃជីវិតរបស់អ្នកអី។
ត្រូវគោរពអ្នកដទៃ
មនុស្ស គ្រប់គ្នាមិនអាចរស់នៅតែឯកឯងបានឡើយ។ ពួកយើងសុទ្ធតែមានការពាក់ព័ន្ធគ្នាដោយខានមិនបានឡើយនៅក្នុងសង្គម។ ដូច្នេះការសម្ដែងនូវការគោរពចំពោះអ្នកដទៃគឺជារឿងមួយដ៏ល្អបំផុត សម្រាប់មនុស្ស ជាពិសេសគឺអ្នកជំនួញ។
រៀនអត់ធ្មត់
ការអត់ ធ្មត់មិនមែនត្រូវមាននៅពេលដែលជួបបញ្ហានោះទេ ប៉ុន្តែការអត់ធ្មត់គឺជាសេចក្ដីព្យាយាមនៅក្នុងការធ្វើឱ្យបានសម្រេច នូវគោលដៅ ដែលយើងបានដាក់ចេញ។ មានទស្សនៈ ខ្លះយល់ថា ទំហំនៃការជោគជ័យរបស់មនុស្សគឺអាស្រ័យទៅនឹងទំហំនៃការអត់ធ្មត់របស់ ពួក គេចំពោះបញ្ហាទាំងឡាយ។
និយាយការពិត ទោះបីវាបង្កការឈឺចាប់ក៏ដោយ
ពាក្យពិត គឺជាពាក្យដែលអាចបង្កការឈឺចាប់ និងការខាតបង់ចំពោះអ្នក ប៉ុន្តែវានឹងបង្ហាញនូវ ភាពស្មោះត្រង់របស់អ្នកចំពោះអ្នកនៅជុំវិញខ្លួន និងដៃគូជំនួញផ្សេងទៀត ដែលអាចមានទំនាក់ទំនងនឹងគ្នាក្នុងពេលអនាគត។
ទទួលកំហុស ហើយបន្តដំណើររបស់អ្នកទៀត
ដំណើរ ឆ្ពោះទៅកាន់ភាពជោគជ័យ គឺជាដំណើរដ៏វែងឆ្ងាយ លោកអ្នកមិនមានពេលវេលាច្រើន ក្នុងការសោកស្ដាយចំពោះអ្វីដែលបានធ្វើខុសឡើយ។ បើលោកអ្នកធ្លាប់សាងកំហុស គ្រាន់តែ ដឹងថា ថ្ងៃខាងមុខអ្នកត្រូវជៀសឱ្យផុតពីកំហុសប្រភេទនេះ រួចហើយបន្តសកម្មភាពការងារទៅ មុខទៀតចុះ។
ប្រភព: Entrepreneur
0 comments:
Post a Comment