ផ្លែប័រសម្បូរទៅដោយសារធាតុខ្លាញ់ និងមានផ្ទុកជាតិវីតាមីនE
ងាយរលាយ។ ម្យ៉ាងទៀត
ប័រគឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម
ដែលអាចជួយពន្យឺតភាពចាស់ជ្រីវជ្រួញ និងជួយបង្ការជំងឺមហារីក
និងជំងឺបេះដូង។ វាសម្បូរទៅដោយសារធាតុអាស៊ីដ Folic
ដែលការពារបេះដូងរបស់អ្នក
និងអាចការពារប្រឆាំងនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា
ប័រអាចបញ្ចុះកម្រិតកូឡេស្ដេរ៉ូល ជួយការពារប្រឆាំងនឹងជំងឺភ្នែក
ជួយកម្ចាត់ជំងឺមហារីកមាត់ធ្មេញ បង្ការជំងឺមហារីកដោះ
និងត្រូវបានបង្ហាញថា
វាមានប្រសិទ្ធភាពទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្ដាត។
ផ្លែប័រជួយលើកកម្ពស់ការស្រូបយកសារធាតុចិញ្ចឹមដូចជា សារធាតុ
Lycopene និងបេតាការ៉ូទិន ដូច្នេះដើម្បីបន្ថែមរសជាតិ
និងសារធាតុចិញ្ចឹមកាន់តែច្រើន សូមដាក់បន្ថែមប៉េងប៉ោះ និងការ៉ុត
ទៅក្នុងទឹកក្រឡុកប័ររបស់អ្នក។
វិធីធ្វើទឹកក្រឡុកប័រឱ្យឆ្ងាញ់ពិសា
គ្រឿងផ្សំ
ផ្លែប័រមួយផ្លែ ទឹកដោះគោខាប់ និងទឹកដោះគោឆៅ
វិធីធ្វើ
យក
ផ្លែប័រទុំមួយផ្លែមកពុះចំពាក់កណ្ដាល
ហើយយកស្លាបព្រាឆ្កៀលយកសាច់ដាក់ក្នុងម៉ាស៊ីនក្រឡុក។
បន្ទាប់មកដាក់ទឹកដោះគោខាប់ប្រមាណ ៨០មីលីលីត្រ និងដាក់ទឹកដោះគោឆៅ
៤០មីលីលីត្រ រួចដាក់ទឹកកកកិនម៉ត់ចូល
រួចក្រឡុកឱ្យគ្រឿងផ្សំទាំងអស់ម៉ត់ និងចូលគ្នាល្អ។
ប្រសិនបើវាខាប់ពិបាកក្នុងការកិនឱ្យម៉ត់
សូមដាក់បន្ថែមទឹកឆ្អិន(ទឹកឆ្អិន តែត្រជាក់)បន្ដិច
ឬដាក់បន្ថែមទឹកដោះឆៅជំនួស៕
អត្ថបទ៖ www.cool1007.com
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment