
•ក្រូចឆ្មារជំនួយដល់ការកិន កម្ទេចអាហារ និងល្អប្រសើរក្នុងការកាត់បន្ថយវិបត្ដិរំលាយអាហារ ជាតិហ្គាស និងការកើនឡើងជាតិអាស៊ីដក្នុងក្រពះ។
•បណ្ដេញជាតិពុលពីរាងកាយ៖ ក្រូច ឆ្មារមាននូវគុណសម្បត្ដិបណ្ដេញជាតិពុលពីរាងកាយ ដែលសម្រួលដល់ការកាត់បន្ថយជាតិពុលពីរាងកាយ និងគ្រប់កាកសំណល់ទាំងអស់ ដែលរាងកាយមិនត្រូវការ។
•ថ្នាំបញ្ចុះទឹកមូត្របែបធម្មជាតិ៖ ក្រូច ឆ្មារមាននូវគុណសម្បត្ដិឱសថបញ្ចុះទឹកមូត្រ ដែលសម្រួលដល់ការកាត់បន្ថយជាតិទឹកច្រើនហួសប្រមាណពីរាងកាយ ព្រមទាំងភ្ញោចដល់ការរំលាយជាតិខ្លាញ់ផងដែរ។
•សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម៖ សារធាតុប្រឆាំងនឹងអុកស៊ីដកម្មកម្រិតខ្ពស់របស់ក្រូចឆ្មារ ជាពិសេសវីតាមីនC ធ្វើឱ្យវាក្លាយជាផ្លែឈើដ៏ប្រសើរមួយប្រភេទសម្រាប់ការសម្រកទម្ងន់ ប្រកបដោយសុខភាពល្អ។
ចំណែកឯផ្លែប៉ោមវិញ គឺជាអាហារដ៏ពេញនិយម ដែលត្រូវមនុស្សដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ខ្លួន ពីព្រោះវាត្រូវបានមនុស្សដឹងថា វាគឺជាជំនួយដ៏ប្រសើរក្នុងការភ្ញោចដល់ការសម្រកទម្ងន់។
•បង្កើនភាពសកម្មដល់ការបំប្លែងអាហារទៅជាថាមពល៖ ផ្លែប៉ោមមានផ្ទុកជាតិសូឌីយ៉ូម កាល់ឡូរី និងជាតិខ្លាញ់ទាប។ វាមានផ្ទុកនូវវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ Fiberខ្ពស់ ដែលជួយគ្រប់គ្រងការបំប្លែងអាហារទៅជាថាមពលរបស់រាងកាយ និងជួយភ្ញោចដល់ការដុតរំលាយជាតិខ្លាញ់។

•ជួយការពារអាការៈទល់មូត្រ៖ ការពិសាផ្លែប៉ោមជួយការពារការទល់មូត្រ ដែលបណ្ដាលឱ្យឡើងទម្ងន់។ ជាក់ស្ដែង ផ្លែប៉ោមមានផ្ទុកនូវអង់ហ្ស៊ីម ដែលសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ www.cool1007.com
0 comments:
Post a Comment