
បើទោះបីជាពេលនេះ NASA មិនទាន់បានរកឃើញឲ្យពិតប្រាកដថាភពថ្មីមួយនេះ
មានទឹក និងខ្យល់ដូចផែនដីរបស់យើងដែរ ឬយ៉ាង
តែគេអាចប្រៀបធៀបថាវាស្រដៀងគ្នានឹងភពយើង។
ក្រុមអ្នកស្រាវជ្រាវក្នុងគម្រោង Kepler លោក Jon Jenkins បាននិយាយថា
ភពផែនដីរបស់យើង គឺជាភពតូចមួយនៅតែឯងក្នុងពេលបច្ចុប្បន្ននេះ។

លោក Jenkins បានបញ្ជាក់ថា ផ្កាយ ដែលជាព្រះអាទិត្យរបស់ភពនេះ មានចម្ងាយឆ្ងាយជាងបើប្រៀបធៀប ចម្ងាយរបស់ភពផែនដី ទៅកាន់ព្រះអាទិត្យ។ ដូច្នេះភពថ្មីនោះ គឺទទួលបានថាមពលពីផ្កាយរបស់ខ្លួន ប្រហាក់ប្រហែលនឹងភពផែនដីទទួលពន្លឺពីព្រះអាទិត្យដែរ ហើយមិនត្រឹមតែប៉ុណ្ណោះពន្លឺរបស់ព្រះអាទិត្យទីនោះគឺមានដូចនឹងភពផែនដី។
នៅលើភពថ្មីនេះគឺមានរយៈ៣៨៥ថ្ងៃ ក្នុងមួយឆ្នាំ ឬមានន័យថាវាត្រូវប្រើរយៈពេល៣៨៥ថ្ងៃ ដើម្បីវិលជុំវិញព្រះអាទិត្យរបស់វា។ ដូច្នេះវាមិនសូវជាខុសគ្នាប៉ុន្មានពីភពផែនដីនោះទេ ព្រោះផែនដីត្រូវការប្រើរយៈពេលប្រមាណ៣៦៥ថ្ងៃ ដើម្បីវិលជុំវិញព្រះអាទិត្យ៕
ប្រភពៈ CNN
0 comments:
Post a Comment