
កាលពីចុងខែកុ ម្ភៈ ឆ្នាំ២០១៤កន្លងទៅ សាកលវិទ្យាល័យមួយរបស់ប្រទេសកាណាដាឈ្មោះ Wsterloo បានរៀបចំឲ្យមានការប្រលងគណិតវិទ្យាអន្តរជាតិមួយដែលមានយុវជនមក ពីគ្រប់បណ្ដាប្រទេស ប្រមាណជាង៦ម៉ឺននាក់ចូលរួម ហើយនៅពេលនោះ យុវជនលឹម ម៉េងសាយជាយុវជនម្នាក់ក្នុងចំណោម៣នាក់ ដែលបានទទួលបានមេដាយ និងបណ្ណសរសើរពីសំណាក់អ្នករៀបចំកម្មវិធី ប្រលងឈ្មោះ Pascal Cayley and Fermat Mathematics Contests។
ក្នុងចំណោមអ្នកទាំង៣កាលនោះ មានយុវសិស្ស ង៉ូវ ហេង រៀនថ្នាក់ ទី១០ មកពីវិទ្យាល័យ បាក់ទូក លឹម ម៉េងសាយ សិស្សថ្នាក់ ទី១១ និង ឡុច វិផា សិស្សថ្នាក់ ទី១០ អ្នកទាំងពីរមកពីវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម បានរួមគ្នាបង្កើតលទ្ធផលថ្មីដល់ខ្លួនឯង និងប្រទេសជាតិតាមរយៈការចូលរួមការប្រឡងនេះ។ អ្នកទាំងបីមិននឹកស្មានថានឹងអាចមានឱកាសកាន់មេដាយនេះទេ។
កាលណោះ យុវសិស្ស លឹម ម៉េងសាយ ប្រឡងបានពិន្ទុ ១០៨ លើ ១៥០ ទទួលបានមេដាយមួយ និងប័ណ្ណសរសើរមួយពីកម្រិតថ្នាក់ ទី១១ (Fermat Contest) បានលើកឡើងថា “ខ្ញុំគិតថា ការចូលរួមនេះនឹងជួយឲ្យខ្ញុំស្គាល់ពីសមត្ថភាពខ្លួនឯង និងយល់ដឹងបន្ថែមពីពិភពខាងក្រៅ។ ខ្ញុំគិតថា ភាសាជាបញ្ហាធំមួយចំពោះខ្ញុំ”។
នៅពេលនោះអ្នក ទាំង៣រូប រួមទាំងម៉េងសាយ ទទួលស្គាល់ថា ដោយសារតែភាសាអង់គ្លេសនៅមានកម្រិត ពីព្រោះសំណួរខ្លះដែលគេបានរៀនត្រៀម ពួកគេមើលមិនយល់ផង ប៉ុន្តែពួកគេយល់ថា វាជាសំណាងម្យ៉ាងដែរ ដែលនៅពេលប្រឡងមិនជួបលំហាត់អានមិនយល់។ តំណាងសាកលវិទ្យាល័យ ធ្លាប់លើកឡើងថា សាកលវិទ្យាល័យនាំចូលតេស្ដសម្រាប់សិស្សប្រលង Pascal, Cayley, and Fermat Mathematics Contests គឺជាការត្រួសត្រាយផ្លូវសម្រាប់ការប្រលង IMO (គណិតវិទ្យាអូឡាំព្យាដ្ដអន្តរជាតិ)។
អ្នករៀបចំ បានបែងចែកលំហាត់ចេញជាបីផ្នែកដែលផ្នែក ទី៣ ពិបាកជាងគេ ហើយអ្នករៀបចំមិនដាក់លំហាត់ពិបាកៗដូចតេស្ដពិភពលោក (IMO)ពេកទេ ដោយគេគិតថា លំហាត់ទាំង ២៥ នោះគឺអ្នកចូលរួមអាចធ្វើបាន និងអាចបញ្ចប់ក្នុងល្បឿនលឿនពីចន្លោះពេលមួយម៉ោង។
កម្មវិធី Pascal, Cayley, and Fermat Mathematics Contests គឺជាតេស្ដវាស់ស្ទង់សមត្ថភាពអ្នករៀនគណិតវិទ្យា។ បើនិយាយឲ្យងាយស្រួលសិស្សដែលចូលប្រឡងតេស្តនេះគឺដូចនឹងអ្នក ប្រឡង TOEFL ឫ IELTS ផងដែរ។ ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ Waterloo តែងតែរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិជាច្រើនហើយចំពោះតេស្ដ ទាំង បីនេះ Pascal Contests គឺសម្រាប់កម្រិតថ្នាក់ ទី៩ Cayley Contests សម្រាប់កម្រិតថ្នាក់ ទី១០ ហើយជាចុងក្រោយកម្រិតថ្នាក់ ទី១១ Fermat Contests៕
www.cool1007.com
0 comments:
Post a Comment