
យោងតាមសារពត៌មានក្រុងសៀងហៃបានឱ្យដឹងថា
មណ្ឌលចានផ្កាយរណបយក្សនេះ គឺកំពុងស្ថិតក្នុងដំណើរការសាងសង់នៅឡើយ
ដែលមានមូលដ្ឋានក្នុងខេត្តGuizhou
ប៉ុន្តែមិនយូរឡើយប្រហែលជានៅក្នុង២០១៦ខាងមុខ
គម្រោងនេះនឹងត្រូវបញ្ចប់រួចរាល់ជាស្ថាពរ
ហើយអាចនឹងចាប់ផ្ដើមសាកល្បងប្រតិបត្តិការណ៍ជាលើកដំបូង ។
មណ្ឌលចានវិទ្យុផ្កាយរណប ដែលគេប្រើប្រាស់វាក្នុងការបញ្ជូន
និងទទួលរលកសញ្ញាទៅ និងមកពីក្នុងលំហអវកាស
វាត្រូវបានផ្គុំឡើងដោយបន្ទះដែករាងត្រីកោណធំៗចំនួន៤,៤៥០ផ្ទាំង

សូមជម្រាបជូនថា
មូលហេតុដែលនាំឱ្យចិនសម្រេចិត្តស្ថាបនាមណ្ឌលចានវិទ្យុផ្កាយរណប
នេះឡើង ព្រោះប្រទេសចិនបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា
ខ្លួននឹងព្យាយាមបង្កើនល្បឿនទៅលើការសិក្សាក្នុងវិស័យអវកាស
និងរុករកនូវអាថ៌កំបាំងនានាដែលបុព្វអ្នកវិទ្យាសាស្រ្តបានសង្ស័យ
ថានៅក្នុងលំហអវកាសគឺមានវត្តមានភាវៈអាថ៌កំបាំងជាច្រើនដែលអាចមាន
ប្រយោជន៍ និងគ្មានប្រយោជន៍សម្រាប់មនុស្ស ។ ពិតណាស់
ក្រោយពេលដែលមជ្ឈមណ្ឌលចានវិទ្យុផ្កាយរណបរបស់ចិនមួយនេះបានសាងសង់
រួចហើយ វានឹងអាចជួយដល់អ្នកវិទ្យាសាស្រ្តអវកាសជំនាញៗរបស់ចិន
និងនៅជុំវិញពិភពលោកឱ្យមកប្រជុំគ្នា
មកធ្វើការជាមួយគ្នាដើម្បីស្វះស្វែងរកអ្វីដែលជាមន្ទិលរបស់អ្នក
វិទ្យាសាស្រ្តអវកាសកាលពីអតីតកាល ។ ឧទាហរណ៍ដូចជា៖ រន្ធខ្មៅ (Black
Hole) មណ្ឌលចក្រវាឡ និងមនុស្សពិភពផ្កាយ (Alien) ជាដើម ។
លើសពីនេះទៅទៀត
វានឹងសម្រួលដល់វិស័យពត៌មានរបស់ចិនឱ្យមានវិសាលភាពជាងប្រទេសណាៗ
ទាំងអស់ ៕

0 comments:
Post a Comment