Facebook ប្រើប្រាស់​ថាមពល​កើត​ឡើងវិញ​ សម្រាប់​កន្លែង​ផ្ទុកព័ត៌​មានថ្មី​ (Data Center)

ក្រុមហ៊ុន​ បណ្តាញ​សង្គម​ Facebook ពេល​នេះ​ បាន​ចាប់​ផ្តើម​គម្រោង​បន្ថែម​ទៀត​ ដើម្បី​កសាង​មជ្ឈ​មណ្ឌល​ផ្ទុក​ទិន្នន័យ​របស់​ខ្លួន​ក្នុងតំបន់​ Fort Worth ក្នុង​រដ្ឋតិចសាស​ សហរដ្ឋ​អាមេរិក​។ ការពង្រីក​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មីនេះ​ គឺក្រុម​ហ៊ុន​នឹងប្រើប្រាស់​ថាម​ពេល​កើត​ឡើង​វិញ ​ដើម្បី​ដំណើរ​ការក្នុង​មជ្ឈ​មណ្ឌល​ទិន្នន័យ​ថ្មីនោះ​ទាំងស្រុង។ ​

ក្នុង ​គម្រោង​ថ្មីនេះ​ ក្រុម​ហ៊ុននឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ៥០០លាន​ដុល្លារ​អាមេរិក ​លើផ្ទៃ​ដីទំហំ​ប្រមាណ​500 ម៉ែត្រការ៉េ ​ហើយ​វាត្រូវ​បានគេ​រំពឹង​ថានឹង​អាច​ដំណើរ​ការជាធម្មតា​បាន​ នៅឆ្នាំ​ក្រោយនេះ។ ​
 
ការបង្កើត​មជ្ឈ​មណ្ឌលថ្មី​ របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយនេះ​ គឺជាមជ្ឈ​មណ្ឌល​ទិន្នន័យ​ទី៥ហើយ ​បន្ទាប់​ពីមជ្ឈមណ្ឌល​ចាស់​របស់ខ្លួន ​ដែល​កំពុង​ដំណើរ​ការក្នុង​ពេល​បច្ចុប្បន្ន​។ ឧបករណ៍​មួយ​ចំនួន​ធំ​ ដែលបើ​ប្រាស់​ក្នុងមជ្ឈមណ្ឌល​ថ្មី ​នឹងបំពាក់​មក​ជាមួយ​នូវ​ឧបករណ៍​ពិសេសៗ ​ដែល​ជារបក​គំហើញ​កើត​ឡើង​ពីគម្រោង​ Open Compute Project របស់​ក្រុមហ៊ុន ​Facebook ។
 ​
ដោយ​សារ​តែមជ្ឈ​មណ្ឌល​ថ្មីនេះ​ ជាមជ្ឈ​មណ្ឌល​ ដែល​ប្រើប្រាស់​ថាមពេល​កើត​ឡើងវិញ​ ដូចច្នេះ​ការបង្កើត​ខ្យល់​ត្រជាក់ ​គឺមិនប្រើ​ប្រាស់ម៉ាស៊ីន​ត្រជាក់​នោះទេ​ តែគឺជា​ខ្យល់​ដែល​បាន​មកពី​ខាងក្រៅ ​ដើម្បី​ឲ្យម៉ាស៊ីន​ផ្ទុកទិន្នន័យ​ទាំងនោះ​ដំណើរ​ការបាន​ជាធម្មតា​។ គម្រោង​នៃការ​រចនា​ឧបករណ៍​ចាប់​យក​ខ្យល់​នោះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ ​Open Compute Project ។ ​

បន្ថែម​ពីនេះ​ មជ្ឈ​មណ្ឌល​ទិន្ននន័យ​ថ្មី ​បានបំពាក់​មកជា​មួយនឹង​ថាមពល​បៃតង​ ពោល​គឺកង្ហារ​បង្កើត​ថាមពេល​អគ្គីសនី​ ដោយ​ខ្យល់​ធម្មជាតិ ​ដែល​មានកម្លាំង​ប្រមាណ ​២០០មេកាវ៉ាត់ ​និងកំពុង​សាង​សង់​ក្នុងទំហំ​ផ្ទៃដី​ប្រមាណ​៦៩គីឡូ​ម៉ែត្រការ៉េ​ ស្ថិត​នៅក្បែរ​តំបន់​ Clay County។ ហើយ​ក្រុមហ៊ុន​ Facebook ក៏បាន​សហការ​ជាមួយ​នឹងក្រុម​ហ៊ុនមួយ​ចំនួន​ទៀត ​ដែលផ្គត់ផ្គង់​ថាមពល​អគ្គីសនី​បៃតង​ ដូចជា​ក្រុមហ៊ុន​ Citigroup Energy, ក្រុម​ហ៊ុន ​Alterra Power Corporation និង​ក្រុមហ៊ុន​ Starwood Energy Group ដើម្បី​បង្កើត​ថាមពល​អគ្គីសនី​ ដំណើរ​ការក្នុង​មជ្ឈ​មណ្ឌល​ទិន្នន័យ​ថ្មីរបស់​ខ្លួន៕

ប្រភពៈ pcworld

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment